ព្រះរាជក្រឹត្យ | បោះពុម្ព 24 December 2024
ព្រះរាជក្រឹត្យ នស/រកត/១២២៤/១៦៤៦យើង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី (យោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា) ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម ៦រូប ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ លោក សា ស៊ីថា ខ- គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍ ១-លោក ម៉ា ហូឌី ២-លោក អ៊ីម វិបុល ២-លោក ឈិន រដ្ឋាឫទ្ធិ គ- គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ១-លោក យូ ចាន់ឌី ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ លោក ឌី ដារ៉ាវិចិត្ត